គ្រប់គ្រងអប់រំ

អំពីការសិក្សា

ការរៀនយកសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងការអប់រំ  គឺជាការសិក្សាផ្តោតលើការដឹកនាំ ការរៀបចំផែនការ និងការគ្រប់គ្រងស្ថាប័នអប់រំទាំងរដ្ឋ និងឯកជន។ ជំនាញនេះមិនមែនបណ្តុះបណ្តាលឱ្យទៅធ្វើជាគ្រូបង្រៀនឡើយ ប៉ុន្តែគឺដើម្បីធ្វើជាអ្នកដឹកនាំ និងអ្នករៀបចំប្រព័ន្ធអប់រំ។ការសិក្សាឯកទេសគ្រប់គ្រងការអប់រំ ផ្ដល់នូវចំណេះដឹង និងជំនាញសំខាន់ៗក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍស្ថាប័នអប់រំប្រកបដោយប្រសិទ្ធភាព។

លទ្ធផលនៃកម្មវិធីសិក្សា

  • ចេះរៀបចំផែនការយុទ្ធសាស្ត្រ គ្រប់គ្រងថវិកា ដឹកនាំបុគ្គលិក និងអភិវឌ្ឍកម្មវិធីសិក្សា។
  • មានសមត្ថភាពកែលម្អគុណភាពបង្រៀន និងរៀន ព្រមទាំងដោះស្រាយបញ្ហានៅក្នុងគ្រឹះស្ថានអប់រំ។
  • ជាស្ពានចម្លងឆ្ពោះទៅរកមុខតំណែងដឹកនាំជាន់ខ្ពស់ និងការសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។

ឱកាសការងារ

  • ឱកាសក្លាយជា នាយកសាលា (Principal) នាយករង ឬប្រធានផ្នែកកម្មវិធីសិក្សានៅតាមសាលាចំណេះទូទៅ និងសាកលវិទ្យាល័យ។
  • អាចធ្វើការក្នុងក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ ដើម្បីរៀបចំ និងអភិវឌ្ឍប្រព័ន្ធអប់រំជាតិ។
  • ការងារក្នុងអង្គការអន្តរជាតិ (NGOs)៖ ធ្វើជាអ្នកគ្រប់គ្រងកម្មវិធីអប់រំ (Education Program Manager) ឬអ្នកជំនាញផ្នែកអប់រំនៅក្នុងអង្គការនានា។
  • អាចធ្វើជាអ្នកផ្តល់ប្រឹក្សាឯករាជ្យ