សាររបស់សាកលវិទ្យធិការ

ការអប់រំជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍន៏សង្គមជាតិក្នុងសតវត្សរ៏ទី២១ ដើម្បីឱ្យប្រទេសជាតិអាចធ្វើសមាហរណកម្មនៅក្នុងតំបន់និងក្នុងពិភពលោក។គ្មានការអប់រំ គ្មានការអភិវឌ្ឍន៏ ហើយក៏មិនអាចកាត់បន្ថយភាពក្រីក្របានដែរ។

សាកលវិទ្យាល័យខេមរៈ ជាស្មារតីសុខក្សេមក្សាន្ត និងជាទីប្រមូលផ្តុំបញ្ញវន្តជាន់ខ្ពស់ជាតិ និង អន្តរជាតិក្នុងការបណ្តុះបណ្តាល ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាប័ត្ររង និង មធ្យមសិក្សាឯកទេសដោយផ្តល់នូវសេវាបណ្តុះបណ្តាលប្រកបដោយគុណភាព ខាងចំណេះដឹង ជំនាញ និង បច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៏បញ្ញាញាណ បំណិនជីវិត កិត្យានុភាព កិត្តិយស តម្លៃខាងសីលធម៌ និងភាពថ្លៃថ្នូរសម្រាប់បុគ្គលគ្រប់រូប ដែលត្រូវបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យខេមរៈ។

សាកលវិទ្យាល័យខេមរៈ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សរបស់ជាតិកម្រិតខ្ពស់បង្កើតនៅមូលដ្ឋានបញ្ញាទាំងទ្រឹស្តី ទាំងការអនុវត្តដោយឈរ នៅលើវិជ្ជាជីវៈក្រមសីលធម៌ បង្កើតពន្លឺ បំភ្លឺទីងងឹត សម្រាប់ទ្រទ្រង់ លើកស្ទួយវប្បធម៌ និងកេតនភ័ណ្ឌរបស់ជាតិ ផ្អែកនៅលើកម្មវិធីសិក្សាតាមប្រព័ន្ធក្រេឌីតច្បាស់លាស់ ដែលឆ្លើយតបទៅនឺងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។ជាពិសេស សាកលវិទ្យាល័យខេមរៈ បណ្តុះបណ្តាល និងផ្តល់់ឱកាសដល់មនុស្សជំនាន់ក្រោយដែលមានសមត្ថភាព មានចំណេះដឹង និងចំណេះធ្វើ ក្នុងការអភិវឌ្ឍន៏សង្គមជាតិប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត។

សាកលវិទ្យាល័យខេមរៈ ជាទីប្រមូលផ្តុំបញ្ញាញាណជាន់ខ្ពស់សម្រាប់ ផ្តល់អនុសាសន៏ដល់សង្គមជាតិ និងអ្នកនយោបាយ តែសាកលវិទ្យាល័យខេមរៈ មិនធ្វើនយោបាយ និងមិនប្រើប្រាស់សាកលវិទ្យាល័យជាទីលាននយោបាយទ្យើយ។