គោលដៅ
រួមចំណែក ក្នុងការស្ថាបនា ទ្បើងវិញនិងអភិវឌ្ឍន៏ ប្រទេសជាតិដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកស្ទួយប្រសិទ្ធិភាពនិងគុណភាពលើវិស័យអប់រំនៅកម្ពុជាប្រែក្លាយនិស្សិតទៅជាមនុស្សមានប្រយោជន៏និងរកប្រយោជន៏ជូនសង្គមតាមរយៈការផ្តល់ចំណេះដឹងខាងផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស សេដ្ឋកិច្ច គោលនយោបាយ វប្បធម៌ សង្គម ទំនាក់ទំនងអន្តរជាតិ និងចំណេះធ្វើរបស់និស្សិត។
+ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយឱ្យមានសមត្ថភាពខ្ពស់ក្នុងការយល់ដឹងការស្រាវជ្រាវការវិភាគការនិពន្ធដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ។
+ផ្តល់ការលើកទឹកចិត្តនិងឧបត្ថម្ភនិស្សិតពូកែដែលមានភាពក្រីក្រឱ្យមានលទ្ធភាពចូលទៅបន្តការសិក្សាយកសញ្ញាបត្រកម្រិតឧត្តមសិក្សារតាមរយៈការផ្តល់អាហារូបករណ៏រៀងរាល់វគ្គសិក្សានីមួយៗ។
បេសកម្ម
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សាកលវិទ្យាល័យខេមរៈបានកំណត់បេសកម្មដូចខាងក្រោម
១. អភិវឌ្ឍសមត្ថភាពនិស្សិត គ្រប់កម្រិត ពិសេសសមត្ថភាពប្រកួតប្រជែងក្នុងការប្រទ្បងចូលរៀនគ្រូកម្រិតឧត្តម
២.ជំរុញសាស្រ្តាចារ្យ និងនិស្សិតលើការស្រាវជ្រាវ និងច្នៃប្រឌិតតាមរយៈការសសេរសារណា ឫនិក្ខេបបទ និងគម្រោងស្រាវជ្រាវផ្សេងៗ
៣.ឈានមុខលើការបណ្តុះបណ្តាលមុខវិទ្យាសង្គមសាស្រ្ត មនុស្សសាស្រ្ត និងវិទ្យាសាស្រ្ត
៤.បណ្តុះស្មារតីនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង ភាពថ្លៃថ្នូរ មនសិការ វិជ្ជាជីវៈ ការគោរពវិន័យ និងច្នៃប្រឌិតខ្ពស់។
ចក្ខុវិស័យ
ជាសាកលវិទ្យាល័យឯកជនមួយឈានមុខលើការបណ្តុះបណ្តាលនិងការស្រាវជ្រាវនៅកម្ពុជាដែលផលិតធនធានមនុស្សប្រកបដោយគុណភាព ការច្នៃប្រឌិត និងនវានុវត្តន៏។