អក្សរសាស្ត្រខ្មែរ

អំពីការសិក្សា

ឯកទេស អក្សរសាស្ត្រខ្មែរ នៅថ្នាក់ឧត្តមសិក្សា គឺជាជំនាញបណ្តុះបណ្តាលលើផ្នែកភាសា អក្សរសិល្ប៍ វប្បធម៌ និងប្រវត្តិសាស្ត្រអក្សរស៍ខ្មែរ ដែលមានបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសំខាន់ៗក្នុងប្រទេសកម្ពុជា។

ការសិក្សាថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រខ្មែរ មិនមែនត្រឹមតែជារៀនអក្សរ ឬអំណាននោះទេ ប៉ុន្តែវាជាការសិក្សាស៊ីជម្រៅលើអត្តសញ្ញាណ វប្បធម៌ ទស្សនវិជ្ជា និងសិល្បៈនៃការទំនាក់ទំនង។

លទ្ធផលនៃកម្មវិធីសិក្សា

ការសិក្សាអក្សរសាស្ត្រខ្មែរបានរៀបចំឡើងដើម្បីផ្តល់អោយនិស្សិតនូវការអភិវឌ្ឍទេពកោសស្យ និងជួយកសាងសមត្ថភាពអោយបានពេញលេញពិសេសនៅពេលដែលនិស្សិតបញ្ចប់ការសិក្សាបានស្គាល់ និងយល់ច្បាស់អំពី

  • សញ្ញាណទូទៅនៃវប្បធម៌អក្សរសាស្ត្រខ្មែរ
  • ទស្សនវិធីនៃការអភិរក្សនិងអភិវឌ្ឍវប្បធម៌អក្សរសាស្ត្រខ្មែរ
  • លក្ខណៈនៃជំនឿ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ
  • ស្គាល់វប្បធម៌ជាតិនិងបរទេសកាន់តែច្បាស់នៃឥទ្ធិពលនៃវប្បធម៌
  • ដឹងអំពីតម្លៃនៃអក្សរសិល្ប៍ និងអក្សរសិល្ប៍ក្នុងសម័យនីមួយៗ
  • បង្កើនគំនិតធ្វើអោយសិស្សយល់ពីតម្លៃអក្សរសាស្ត្រខ្មែរជាសម្បត្តិជាតិ
  • ពង្រឹងសមត្ថភាពវិភាគ ពិចារណាស៊ីជម្រៅលើអត្ថបទអក្សរសិល្ប៍ និងបញ្ហាសង្គម។
  • យល់ដឹងស៊ីជម្រៅពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ និងផ្នត់គំនិតរបស់សង្គមខ្មែរ។
  • អភិរក្សវប្បធម៌៖ ក្លាយជាស្នូលក្នុងការថែរក្សាកេរដំណែលអក្សរសាស្ត្រមិនឱ្យបាត់បង់។
  • អភិវឌ្ឍភាសា៖ ចូលរួមបង្កើតពាក្យថ្មីៗ និងរក្សាទម្រង់វេយ្យាករណ៍ខ្មែរឱ្យបានត្រឹមត្រូវក្នុងសម័យឌីជីថល។
  • ជំនាញទំនាក់ទំនង៖ ពូកែខាងប្រើប្រាស់ពាក្យពេចន៍ និយាយ និងសរសេរបានទាក់ទាញ និងមានឥទ្ធិពល។

ឱកាសការងារ

ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗដែលទទួលបានពីជំនាញនេះ៖

  • ជាគ្រូបង្រៀន អ្នកស្រាវជ្រាវ ឬសាស្ត្រាចារ្យភាសាខ្មែរ និងអក្សរសិល្ប៍។
  • ជាអ្នកសារព័ត៌មាន អ្នកនិពន្ធអត្ថបទ (Content Writer) ឬអ្នកកែសម្រួលអត្ថបទ (Editor)។
  • ជាអ្នកនិពន្ធប្រលោមលោក អ្នកសរសេរស្គ្រីបកុន (Screenwriter) ឬអ្នកដឹកនាំរឿង។
  • ជាមន្ត្រីរដ្ឋបាល អ្នកបកប្រែភាសាផ្លូវការ ឬអ្នកទំនាក់ទំនងសាធារណៈ។