ប្រវត្តិវិទ្យា

អំពីការសិក្សា

ប្រវត្តិវិទ្យា (History) គឺជាវិទ្យាសាស្ត្រសង្គមដែលសិក្សា និងស្រាវជ្រាវអំពីអតីតកាលរបស់មនុស្សជាតិ។ ការសិក្សានេះមិនមែនគ្រាន់តែជាការទន្ទេញចាំកាលបរិច្ឆេទ ឬឈ្មោះស្តេច និងព្រឹត្តិការណ៍ដែលបានកន្លងហួសទៅនោះទេ ប៉ុន្តែវាជាការស្វែងយល់ពីមូលហេតុ ដំណើររឿង និងផលប៉ះពាល់នៃព្រឹត្តិការណ៍ទាំងនោះមកលើសង្គមមនុស្សរហូតដល់បច្ចុប្បន្ន។

ការសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសប្រវត្តិវិទ្យា មិនមែនត្រឹមតែជាការទន្ទេញចាំព្រឹត្តិការណ៍ ឬកាលបរិច្ឆេទក្នុងអតីតកាលនោះទេ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយទាំងសម្រាប់ការអភិវឌ្ឍខ្លួន និងឱកាសការងារក្នុងសង្គមទំនើប។

លទ្ធផលនៃកម្មវិធីសិក្សា

ការសិក្សាប្រវត្តិវិទ្យាផ្តល់នូវចំណេះដឹងដូចជា÷

  • ជួយឲ្យយើងរៀនសូត្រពីកំហុសក្នុងអតីតកាល ដើម្បីកុំឲ្យវាកើតឡើងសារជាថ្មី និងយកចំណុចជោគជ័យមកអភិវឌ្ឍបច្ចុប្បន្ន។
  • បណ្តុះបណ្តាលការគិតបែបវិភាគ៖ អ្នកនឹងចេះរបៀបវាយតម្លៃព័ត៌មាន ស្វែងរកការពិត និងមិនងាយជឿលើពាក្យចចាមអារ៉ាម ឬការប្រឌិតរឿង។
  • យល់ពីបច្ចុប្បន្នកាលតាមរយៈអតីតកាល៖ ប្រវត្តិសាស្ត្រជួយឱ្យអ្នកយល់ថា ហេតុអ្វីបានជាពិភពលោក ឬសង្គមបច្ចុប្បន្នមានទម្រង់បែបនេះ (ឧទាហរណ៍៖ ជម្លោះនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ សុទ្ធតែមានឫសគល់ពីអតីតកាល)។
  • ការបើកចិត្តទូលាយ (Empathy & Perspective): ការសិក្សាពីវប្បធម៌ និងការរស់នៅរបស់មនុស្សក្នុងសម័យកាលខុសៗគ្នា ជួយឱ្យអ្នកមានការយល់ចិត្ត និងបើកចិត្តទូលាយទទួលយកភាពខុសគ្នានៃមនុស្សក្នុងសង្គម។

ឱកាសការងារ

ការសិក្សាជំនាញនេះផ្តល់នូវអត្ថប្រយោជន៍ការងារដូចខាងក្រោម៖

  • ជាគ្រូបង្រៀនប្រវត្តិវិទ្យា សាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនៅតាមវិទ្យាស្ថានរដ្ឋ និងឯកជន។
  • ការក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អ្នកគ្រប់គ្រងសារមន្ទីរ (Museum Curator), ឬអ្នកជំនាញរៀបចំទស្សនកិច្ចវប្បធម៌កម្រិតខ្ពស់។
  • ជាអ្នករាយការណ៍ព័ត៌មាននយោបាយ អ្នកវិភាគសង្គម ឬអ្នកបង្កើតឯកសារ (Documentary Maker) សម្រាប់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។
  • ការក្នុងស្ថាប័នទាក់ទងនឹងការទូត អង្គការយូណេស្កូ (UNESCO) ឬអង្គការការពារបេតិកភណ្ឌនានា។