អំពីការសិក្សា
ការរៀនយកឯកទេសរូបវិទ្យា គឺជាការសិក្សាស្រាវជ្រាវអំពីច្បាប់ធម្មជាតិដែលគ្រប់គ្រងចលនា ថាមពល លំហ និងពេលវេលា តាំងពីភាគល្អិតតូចៗរហូតដល់កាឡាក់ស៊ីទាំងមូល។ និយាយឱ្យទូលំទូលាយ រូបវិទ្យាគឺជាការវិភាគវែកញែកពីធម្មជាតិ ដើម្បីបកស្រាយពន្យល់ពីបាតុភូតជុំវិញខ្លួនយើង និងកត្តាដែលបង្កវា។
លទ្ធផលនៃកម្មវិធីសិក្សា
ជំនាញនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
- អភិវឌ្ឍជំនាញគិត និងការដោះស្រាយបញ្ហាស្មុគស្មាញ
- ចេះបំបែកបញ្ហាធំៗ និងស្មុគស្មាញ ឱ្យទៅជាផ្នែកតូចៗដើម្បីដោះស្រាយតាមបែបវិទ្យាសាស្ត្រ។
- ទទួលបានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់រូបមន្ត គណិតវិទ្យាជឿនលឿន និងការវិភាគទិន្នន័យ ។
- ចេះរបៀបបង្កើតការសន្មត ធ្វើការពិសោធន៍ក្នុងមន្ទីរពិសោធន៍ និងវាយតម្លៃលទ្ធផលជាក់ស្តែង។
ឱកាសការងារ
ការសិក្សានូវឯកទេសរូបវិទ្យាមិនមែនគ្រាន់តែធ្វើគ្រូ និស្សិតអាចធ្វើការផ្សេងៗ នៅពេលបញ្ចប់ការសិក្សាដូចជា÷
- ធ្វើជា អ្នកអភិវឌ្ឍន៍កម្មវិធី (Software Developer), អ្នកជំនាញខាងទិន្នន័យ (Data Scientist), ឬវិស្វករផ្នែកគ្រឿងអេឡិចត្រូនិក និងថាមពល។
- ការក្នុងគម្រោងថាមពលកកើតឡើងវិញ (ដូចជា ថាមពលដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់) និងការស្រាវជ្រាវអាកាសធាតុ។
- ធ្វើជាគ្រូបង្រៀនរូបវិទ្យានៅតាមសាលាចំណេះដឹងទូទៅ ឬសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៅតាមសាកលវិទ្យាល័យ។