










សាកលវិទ្យាល័យខេមរៈបានរៀបចំកម្មវិធី “ភាសាខ្មែរសម្រាប់ជនបរទេស” គឺជាវគ្គសិក្សាឯកជន សម្រាប់ជនបរទេសដែលមានបំណងចង់រៀនអាន សរសេរ និងនិយាយភាសាខ្មែរ។
វគ្គសិក្សានេះមាន ៤ កម្រិត ដែលអាចសិក្សាបញ្ចប់បានក្នុងរយៈពេលមួយឆ្នាំ ឬអាចបែងចែកសិក្សាក្នុងរយៈពេលវែងជាងនេះក៏បាន។ កម្មវិធី “ភាសាខ្មែរសម្រាប់ជនបរទេស” មានភាពបត់បែនខ្ពស់ ដោយមេរៀននីមួយៗអាចសិក្សាជាវគ្គខ្លីបែបបណ្តុះបណ្តាលតឹងរឹងដាច់ដោយឡែកបាន។
កម្រិតនីមួយៗ ត្រូវបានបើកបង្រៀន ៤ ដងក្នុងមួយឆ្នាំ ដោយមានរយៈពេល ១០ ទៅ ១១ សប្តាហ៍។ ថ្នាក់រៀនប្រព្រឹត្តទៅរយៈពេល ១.៥ ម៉ោងរៀងរាល់ថ្ងៃធ្វើការ ហើយសិស្សអាចជ្រើសរើសចូលរៀននៅវេនព្រឹក ឬវេនរសៀល។
និស្សិតដែលបានបញ្ចប់វគ្គសិក្សាទាំង ៤ កម្រិត និងមានសមត្ថភាពភាសាខ្មែរខ្ពស់ អាចបន្តការសិក្សាភាសាខ្មែរ ដោយចូលរៀនជាមួយនិស្សិតខ្មែរ នៅដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យខេមរៈបាន។