គោលដៅ

រួមចំណែក ក្នុងការស្ថាបនា ទ្បើងវិញនិងអភិវឌ្ឍន៏ ប្រទេសជាតិដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ្រ តាមរយៈការលើកស្ទួយប្រសិទ្ធិភាពនិងគុណភាពលើវិស័យអប់រំនៅកម្ពុជាប្រែក្លាយនិស្សិតទៅជាមនុស្សមានប្រយោជន៏និងរកប្រយោជន៏ជូនសង្គមតាមរយៈការផ្តល់ចំណេះដឹងខាងផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស សេដ្ឋកិច្ច គោលនយោបាយ វប្បធម៌ សង្គម ទំនាក់ទំនងអន្តរជាតិ និងចំណេះធ្វើរបស់និស្សិត។

  • ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយឱ្យមានសមត្ថភាពខ្ពស់ក្នុងការយល់ដឹងការស្រាវជ្រាវការវិភាគការនិពន្ធដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ​ ។
  • ផ្តល់ការលើកទឹកចិត្តនិងឧបត្ថម្ភនិស្សិតពូកែមានក្រីក្រឱ្យមានលទ្ធភាពចូលទៅបន្តការសិក្សារយកសញ្ញាបត្រកម្រិតឧត្តមសិក្សារតាមរយៈការផ្តល់អាហារូបករណ៏រៀងរាល់វគ្គសិក្សានីមួយៗ​​ ។

បេសកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សាកលវិទ្យាល័យខេមរៈបានកំណត់បេសកម្មដូចខាងក្រោម:

  • អភិវឌ្ឍសមត្ថភាពនិស្សិត គ្រប់កម្រិត ពិសេសសមត្ថភាពប្រកួតប្រជែងក្នុងការប្រទ្បងចូលរៀនគ្រូកម្រិតឧត្តម​ ។
  • ជំរុញសាស្រ្តាចារ្យ និងនិស្សិតលើការស្រាវជ្រាវ និងច្នៃប្រឌិតតាមរយៈការសសេរសារណា ឫនិក្ខេបបទ និងគម្រោងស្រាវជ្រាវផ្សេងៗ ​។
  • ឈានមុខលើការបណ្តុះបណ្តាលមុខវិទ្យាសង្គមសាស្រ្ត មនុស្សសាស្រ្ត និងវិទ្យាសាស្រ្ត​​ ។
  • បណ្តុះស្មារតីនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង ភាពថ្លៃថ្នូរ មនសិការ វិជ្ជាជីវៈ ការគោរពវិន័យ និងច្នៃប្រឌិតខ្ពស់។

ចក្ខុវិស័យ

ជាសាកលវិទ្យាល័យឯកជនមួយឈានមុខលើការបណ្តុះបណ្តាលនិងការស្រាវជ្រាវនៅកម្ពុជាដែលផលិតធនធានមនុស្សប្រកបដោយគុណភាព ការច្នៃប្រឌិត និងនវានុវត្តន៏។

ព័ត៌មានថ្មីៗ

ព័ត៌មានចុងក្រោយបំផុតរបស់សាកលវិទ្យាល័យ របាយការណ៍ក្នុងប្រទេស និងអន្តរជាតិ
image

ឱកាសពិសេសទទួលបានអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាមួយសាកលវិទ្យាល័យខេមរៈ

អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាមួយសាកលវិទ្យាល័យខេមរៈ

អានបន្ថែម
image

សេចក្តីជូនដំណឹងស្តីពីការ បើកទទួលចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

សេចក្តីជូនដំណឹងស្តីពីការ បើកទទួលចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

អានបន្ថែម
image

តាមដានឆានែលតេឡេក្រាមផ្លូវការរបស់សាកលវិទ្យាល័យខេមរៈ KHEMARAK UNIVERSITY

ឆានែលតេឡេក្រាមផ្លូវការរបស់សាកលវិទ្យាល័យខេមរៈ KHEMARAK UNIVERSITY

អានបន្ថែម